ដំណើរកម្សាន្តនៅទីក្រុងព្រៃនគរនិងដែនដីសណ្ដទន្លេមេគង្គ CODE V: 01

  • Trip Types
    No Trip Type
  • Activities
    No Activities
  • Group size
    2 Min - 25 Max
  • Reviews
  • Trip Duration
    4 Day(s) 3 Night(s)
Trip code :WT-CODE 2564
From $308.00

Overview

លក្ខខណ្ឌកក់ដំណើរកម្សាន្ត:

  • បន្ទាប់ពីបានបញ្ជាក់ការកក់ដំណើរកម្សាន្ត លោកអ្នកត្រូវផ្ទេរប្រាក់ ៧០% នៃតម្លៃទេសចរណ៍សរុបជាមុន។
  • មុនពេលមកដល់ ១៥ ថ្ងៃធ្វើការ លោកអ្នកត្រូវផ្ទេរប្រាក់ដែលនៅសល់ ៣០% នៃថ្លៃដំណើរកម្សាន្ត។ បើមិនដូច្នោះទេ ក្រុមហ៊ុននឹងមិនធានាការកក់ដំណើរកម្សាន្តរបស់លោកអ្នកទេ។

គោលការណ៍សម្រាប់កុមារ:

  • ក្មេងអាយុពី ២ ទៅ ៥ ឆ្នាំ គិត ៥០% នៃតម្លៃសំបុត្រសម្រាប់មនុស្សពេញវ័យ
  • ក្មេងអាយុពី ៦ ទៅ ១១ ឆ្នាំ គិត ៧០% នៃតម្លៃសំបុត្រសម្រាប់មនុស្សពេញវ័យ
  • កុមារចាប់ពីអាយុ ១២ ឆ្នាំឡើង គិត ១០០% ដូចតម្លៃសំបុត្រមនុស្សពេញវ័យ

​ ចំណាំសំខាន់:

រាល់ភ្ញៀវទេសចរអន្តរជាតិដែលមកលេងប្រទេសវៀតណាម ឬកម្ពុជា លិខិតឆ្លងដែនរបស់លោកអ្នកត្រូវមានសុពលភាពយ៉ាងតិច ៦ ខែ និងមានទំព័រទទេគ្រប់គ្រាន់សម្រាប់បោះត្រា។

Trip Outline

No details found.

Itineraries

  • ម៉ោង ៥:០០ ព្រឹក៖ ទទួលភ្ញៀវនៅទីក្រុងភ្នំពេញ រួចចេញដំណើរទៅច្រកព្រំដែនអន្តរជាតិបាវិត។
  • ម៉ោង ៩:០០ ព្រឹក៖ ទៅដល់ព្រំដែន ទទួលទានអាហារពេលព្រឹកដែលរៀបចំដោយក្រុមហ៊ុន។
  • បន្ទាប់ពីអាហារពេលព្រឹក៖ ធ្វើបែបបទចេញពីកម្ពុជា និងចូលទៅប្រទេសវៀតណាម។
  • មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបើកបររង់ចាំនៅព្រំដែនវៀតណាម។
  • បន្តដំណើរទៅទស្សនាផ្លូវរូងក្រោមដីCu Chi Tunnel ដែលមានប្រព័ន្ធរូងក្រោមដីជាង ២៥០ គីឡូម៉ែត្រ ជាយុទ្ធសាស្រ្តចម្បាំងដ៏សំខាន់។
  • បន្ទាប់ពីទស្សនាផ្លូវរូងក្រោមដីគូជី៖ លោកអ្នកបន្តដំណើរទៅកាន់ទីក្រុងហូជីមិញ (ទីក្រុងព្រៃនគរ)។
  • លោកអ្នកទទួលទានអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានក្នុងស្រុកក្នុងទីក្រុងហូជីមិញ។
  • ពេលរសៀល៖ លោកអ្នកទស្សនាវិមាននរោត្តម ដែលបានកសាងឆ្នាំ ១៨៦៨ ។
  • បន្តទស្សនា៖ វិហារកាតូលិក មជ្ឈមណ្ឌលប្រៃសណីយ៍ សណ្ឋាគារបុរាណ និងអាគារមហោស្រពបុរាណ។
  • បន្ទាប់មក៖ អ្នកបើកបរជូនលោកអ្នកទៅកាន់សណ្ឋាគារដើម្បីទទួលបន្ទប់ និងសម្រាកលំហែកាយ។
  • លោកអ្នកទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានក្នុងស្រុក និងគេងមួយយប់នៅទីក្រុងព្រៃនគរ។

  • ម៉ោង ៧:០០ ព្រឹក៖ ទទួលទានអាហារពេលព្រឹក។
  • អ្នកបើកបរជូនដំណើរលោកអ្នកទៅកាន់ទីរួមស្រុក​ Cai Be។
  • ពេលទៅដល់កំពង់ផែកៃបេ៖ ជិះទូកឈើទៅទស្សនាផ្សារអណ្ដែត Cai Be។
  • បន្តទស្សនារោងចក្រផលិតផលិតផលតាមផ្ទះ មានដូចជាស្ករគ្រាប់ ស្រាស នំក្រៀប និងពោតលីងជាដើម។
  • បន្តជិះទូកសំប៉ានចូលជ្រៅក្នុងចម្ការផ្លែឈើដ៏ស្រស់ត្រជាក់។
  • បន្តដំណើរតាមទូកឈើតាមដងទន្លេមេគង្គទៅកាន់ផ្ទះសំណាក់ ដែលអាហារថ្ងៃត្រង់នឹងត្រូវបានរៀបចំនៅចំកណ្តាលចម្ការផ្លែឈើ។
  • បន្ទាប់ពីអាហារថ្ងៃត្រង់៖ រីករាយជាមួយតន្ត្រីប្រជាប្រិយវៀតណាមសំដែងដោយសិល្បករក្នុងតំបន់ និងទទួលទានផ្លែឈើតាមរដូវ។
  • ទូកឈើជូនដំណើរលោកអ្នកទៅកាន់កំពង់ផែ Vinh Long(ខេត្តឡុងហោ)។
  • ពេលទៅដល់កំពង់ផែ៖ ឡើងឡានបន្តដំណើរទៅកាន់ទីក្រុង Can Tho (ខេត្តព្រែកឬស្សី)។
  • ពេលទៅដល់ទីក្រុង Can Tho ៖ ទស្សនាវត្តមុនីរាង្សីដែលស្ថិតនៅកណ្តាលទីក្រុងព្រែកឬស្សី។
  • បន្ទាប់មក៖ អ្នកបើកបរជូនលោកអ្នកទៅកាន់សណ្ឋាគារ ទទួលបន្ទប់ និងសម្រាកលំហែកាយ។
  • លោកអ្នកទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានក្នុងស្រុក និងគេងមួយយប់នៅទីក្រុង Can Tho។

  • ម៉ោង ៧:០០ ព្រឹក៖ ទទួលទានអាហារពេលព្រឹក។
  • អ្នកបើកបរជូនលោកអ្នកទៅកំពង់ផែ ជិះទូកឈើទៅទស្សនាផ្សារអណ្ដែតCai Rang និងចម្ការផ្លែឈើ។
  • បន្ទាប់មក៖ អ្នកបើកបរជូនលោកអ្នកទៅទស្សនាផ្សាអាន​បិន។
  • លោកអ្នកបន្តដំណើរទៅកាន់ទីក្រុង​ Chau Doc (ខេត្ត មាត់ជ្រូក)។
  • លោកអ្នកទទួលទានអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានក្នុងស្រុកនៅទីក្រុង Long Xuyen (ខេត្តបារាច)។
  • បន្ទាប់ពីអាហារថ្ងៃត្រង់៖ លោកអ្នកនឹងបន្តដំណើរទៅទស្សនារាជធានីបុរាណអូរកែវ(Oc Eo)។ អូរកែវ គឺជាទីក្រុងបុរាណ មានកំពង់ផែ និងមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់នៅអាស៊ីអាគ្នេយ៍ និងតំបន់ដីសណ្ដទន្លេមេគង្គ ចាប់ពីសតវត្សទី ១ ដល់ទី ៦ នៃគ.ស. ក្នុងសម័យអាណាចក្រហ្វូណន។
  • បន្ទាប់មក៖ អ្នកបើកបរជូនលោកអ្នកទៅកាន់ទីក្រុងមាត់ជ្រូក។
  • ពេលទៅដល់ទីក្រុងមាត់ជ្រូក៖ លោកអ្នកទទួលបន្ទប់សណ្ឋាគារ និងសម្រាកលំហែកាយ។
  • លោកអ្នកទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានក្នុងស្រុក និងគេងមួយយប់នៅទីក្រុងមាត់ជ្រូក។

  • ម៉ោង ៧:០០ ព្រឹក៖ ទទួលទានអាហារពេលព្រឹក។
  • អ្នកបើកបរជូនលោកអ្នកទៅកាន់កំពង់ផែ ជិះទូកឈើទៅទស្សនាកសិដ្ឋានចិញ្ចឹមត្រី ភូមិចាម និងព្រែកជីកប្រវត្តិសាស្ត្រ Vinh Te។
  • ព្រែកជីក Vinh Te​ បានកសាងនៅឆ្នាំ ១៨១៩ ក្នុងរាជវង្សង្វៀន ដែលជាសម័យពង្រីក និងបង្រួបបង្រួមរដ្ឋវៀតណាម។
  • ព្រែកជីកនេះបានជួយសម្រួលដល់ការរីកចម្រើនរបស់រដ្ឋវៀតណាមចូលទៅក្នុងទឹកដីកម្ពុជាក្រោម។
  • បន្ទាប់មក៖ លោកអ្នកបន្តដំណើរទៅទស្សនាវត្តលោកយាយម៉ៅ និងផ្នូរវីរបុរសវៀតណាមឈ្មោះThoai Ngoc Hau។
  • បន្ទាប់មក៖ អ្នកបើកបរជូនលោកអ្នកទៅកាន់ច្រកព្រំដែនTinh Bien ដើម្បីធ្វើបែបបទចេញពីវៀតណាម និងចូលទៅកម្ពុជាវិញ។
  • ឡានរង់ចាំនៅព្រំដែនខាងកម្ពុជា។
  • បន្ទាប់ពីធ្វើបែបបទរួច៖ ឡាននឹងជូនដំណើរលោកអ្នកត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញ។
  • ទៅដល់ទីតាំងទទួលភ្ញៀវដំបូងនៅទីក្រុងភ្នំពេញ ជាការបញ្ចប់កម្មវិធីដំណើរកម្សាន្ត។

    យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការមកទស្សនាប្រទេសវៀតណាម និងចំពោះការប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនយើងខ្ញុំ។ យើងខ្ញុំសូមជូនពរលោកអ្នកធ្វើដំណើរត្រឡប់ទៅផ្ទះវិញប្រកបដោយសុវត្ថិភាព!

Trip Includes

ដំណើរកម្សាន្តរួមមាន:

  • កន្លែងស្នាក់នៅគ្រែភ្លោះ ឬគ្រែពីរដោយឡែក
  • មគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាអង់គ្លេស ឬភាសាខ្មែរ
  • ការធានារ៉ាប់រងទេសចរណ៍នៅក្នុងប្រទេសវៀតណាម
  • ឡានផ្ទាល់ខ្លួន / ឡានតូច / ឡានធំ
  • សេវាកម្មទូកឈើ
  • ថ្លៃចូលទស្សនានៅអារម្មណីយដ្ឋានទេសចរណ៍ផ្សេងៗ
  • អាហារ៖ B=អាហារពេលព្រឹក L=អាហារថ្ងៃត្រង់ D=អាហារពេលល្ងាច
  • ទឹកត្រជាក់ កន្សែងត្រជាក់ ០២ ដប/នាក់/ថ្ងៃ
  • លុយថិបសម្រាប់មគ្គុទ្ទេសក៍ក្នុងតំបន់ និងអ្នកបើកបរ៖ ៤ ដុល្លារ/មនុស្សម្នាក់/ថ្ងៃ សម្រាប់ដំណើរកម្សាន្តជាក្រុម
  • លុយថិបសម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍១០ដូល្លារ/ថ្ងៃ/មនុស្សម្នាក់ និងអ្នកបើកបរ៥ដុល្លារ/ថ្ងៃ/មនុស្សម្នាក់ សម្រាប់ភ្ញៀវក្រុមតូច

Trip Excludes

ដំណើរកម្សាន្តមិនរួមបញ្ចូល:

  • ការធានារ៉ាប់រងទេសចរណ៍អន្តរជាតិ
  • សំបុត្រយន្តហោះក្នុងស្រុក និងអន្តរជាតិ
  • ទិដ្ឋាការទៅកាន់ប្រទេសវៀតណាម និងកម្ពុជា
  • ទូរស័ព្ទ អ៊ីនធឺណិត សេវាបោកអ៊ុត
  • ការចំណាយផ្ទាល់ខ្លួន

Gallery

Reviews

There are no reviews yet.

Be the first to review “ដំណើរកម្សាន្តនៅទីក្រុងព្រៃនគរនិងដែនដីសណ្ដទន្លេមេគង្គ CODE V: 01”

Booking

Please wait...

FAQ

No Details Found