ដំណើរកម្សាន្តនៅទីក្រុងព្រៃនគរនិងដែនដីសណ្ដទន្លេមេគង្គ CODE VN: 04

  • Trip Types
    No Trip Type
  • Activities
    No Activities
  • Group size
    2 Min - 25 Max
  • Reviews
  • Trip Duration
    5 Day(s) 4 Night(s)
Trip code :WT-CODE 2572
From $362.00

Overview

លក្ខខណ្ឌកក់ដំណើរកម្សាន្ត:

  • បន្ទាប់ពីបានបញ្ជាក់ការកក់ដំណើរកម្សាន្ត លោកអ្នកត្រូវផ្ទេរប្រាក់ ៧០% នៃតម្លៃទេសចរណ៍សរុបជាមុន។
  • មុនពេលមកដល់ ១៥ ថ្ងៃធ្វើការ លោកអ្នកត្រូវផ្ទេរប្រាក់ដែលនៅសល់ ៣០% នៃថ្លៃដំណើរកម្សាន្ត។ បើមិនដូច្នោះទេ ក្រុមហ៊ុននឹងមិនធានាការកក់ដំណើរកម្សាន្តរបស់លោកអ្នកទេ។

គោលការណ៍សម្រាប់កុមារ:

  • ក្មេងអាយុពី ២ ទៅ ៥ ឆ្នាំ គិត ៥០% នៃតម្លៃសំបុត្រសម្រាប់មនុស្សពេញវ័យ។
  • ក្មេងអាយុពី ៦ ទៅ ១១ ឆ្នាំ គិត ៧០% នៃតម្លៃសំបុត្រសម្រាប់មនុស្សពេញវ័យ។
  • កុមារចាប់ពីអាយុ ១២ ឆ្នាំឡើង គិត ១០០% ដូចតម្លៃសំបុត្រមនុស្សពេញវ័យ។

ចំណាំសំខាន់:

រាល់ភ្ញៀវទេសចរអន្តរជាតិទាំងអស់ដែលមកលេងប្រទេសវៀតណាម ឬកម្ពុជា លិខិតឆ្លងដែនរបស់លោកអ្នកត្រូវមានសុពលភាពយ៉ាងតិច ៦ ខែ និងមានទំព័រទទេគ្រប់គ្រាន់សម្រាប់បោះត្រា។

Trip Outline

No details found.

Itineraries

  • ម៉ោង ៥:០០ ព្រឹក: ទទួលភ្ញៀវនៅទីក្រុងភ្នំពេញ រួចចេញដំណើរទៅកាន់ច្រកព្រំដែនអន្តរជាតិបាវិត។
  • ម៉ោង ៩:០០ ព្រឹក: ទៅដល់ព្រំដែន ទទួលទានអាហារពេលព្រឹកដែលក្រុមហ៊ុនបានកញ្ចប់តាម។
  • បន្ទាប់ពីអាហារពេលព្រឹក: ធ្វើបែបបទចេញពីកម្ពុជា និងចូលប្រទេសវៀតណាម។
  • មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបើកបរនឹងរង់ចាំនៅព្រំដែនវៀតណាម។
  • អ្នកបើកបរនឹងជូនដំណើរលោកអ្នកទៅទស្សនាផ្លូវរូងក្រោមដីCu Chi Tunnel។ ប្រព័ន្ធរូងក្រោមដីនេះមានប្រវែងជាង ២៥០ គីឡូម៉ែត្រ និងជាប្រព័ន្ធយុទ្ធសាស្ត្រចម្បាំងដ៏សំខាន់ ដែលមានសាខាជាច្រើនតភ្ជាប់ទៅកន្លែងលាក់ខ្លួនក្រោមដី និងច្រកចូលទៅផ្លូវរូងក្រោមដីផ្សេងទៀត។
  • បន្ទាប់ពីទស្សនាផ្លូវរូងក្រោមដីគូជី: លោកអ្នកបន្តដំណើរទៅកាន់ទីក្រុងហូជីមិញ (ទីក្រុងព្រៃនគរ)។
  • ទទួលទានអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានក្នុងស្រុកក្នុងទីក្រុងហូជីមិញ។
  • នៅពេលរសៀល: លោកអ្នកនឹងបន្តទស្សនាវិមានឯករាជ្យ ឬវិមាននរោត្តម ដែលត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៨៦៨។
  • គោលដៅបន្ទាប់៖ លោកអ្នកនឹងទស្សនាវិហារកាតូលិក មជ្ឈមណ្ឌលប្រៃសណីយ៍ អាគារអភិបាលទីក្រុងបុរាណ និងអាគារមហោស្រពបុរាណ។
  • បន្ទាប់​មក៖ អ្នកបើកបរជូនលោកអ្នកទៅកាន់សណ្ឋាគារដើម្បីទទួលបន្ទប់ និងសម្រាកលំហែកាយ។
  • ទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានក្នុងស្រុក និងគេងមួយយប់នៅទីក្រុងព្រៃនគរ។

  • ម៉ោង ០៧:០០ ព្រឹក: ទទួលទានអាហារពេលព្រឹកនៅសណ្ឋាគារ។
  • បន្ទាប់មក អ្នកបើកបរជូនលោកអ្នកទៅកាន់ទីក្រុង Ben Tre (ទីក្រុងកំពង់ឫស្សី)។
  • ទៅដល់ទីក្រុង Ben Tre លោកអ្នកជិះទូកឈើទៅទស្សនារោងចក្រធ្វើឥដ្ឋ និងរោងចក្រកាបូន។
  • បន្តដំណើរទៅទស្សនារោងចក្រផលិតផលនៅតាមផ្ទះ មានដូចជាស្ករគ្រាប់ និងនំក្រៀប ជាដើម។
  • រីករាយទទួលទានផ្លែឈើតាមរដូវ និងស្តាប់តន្ត្រីប្រជាប្រិយដែលសំដែងដោយសិល្បករក្នុងតំបន់។
  • លោកអ្នកបន្តដំណើរទៅទស្សនាគ្រួសារធ្វើកន្ទេលដេក។
  • ធ្វើដំណើរតាមតុកតុកទៅកាន់ភោជនីយដ្ឋានក្នុងស្រុកដើម្បីទទួលទានអាហារថ្ងៃត្រង់។
  • បន្ទាប់ពីអាហារថ្ងៃត្រង់ លោកអ្នកជិះទូកសំប៉ានតាមប្រឡាយតូចៗក្រោមដើមចាកទឹកដ៏ស្រស់ត្រជាក់ ត្រឡប់ទៅកាន់កំពង់ផែវិញ។
  • អ្នកបើកបរជូនលោកអ្នកទៅកាន់ទីក្រុងTra Vinh(ខេត្តព្រះត្រពាំង)។
  • ពេលលោកអ្នកធ្វើដំណើរទៅដល់ទីក្រុងTra Vinh អ្នកបើកបរជូនលោកអ្នកទៅកាន់សណ្ឋាគារដើម្បីទទួលបន្ទប់គេង និងសម្រាកលំហែកាយ។
  • លោកអ្នកទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានក្នុងស្រុក និងគេងមួយយប់នៅទីក្រុង Tra Vinh។

  • ម៉ោង ៧:០០ ព្រឹក: ទទួលទានអាហារពេលព្រឹក។​​ អ្នកបើកបរនឹងជូនលោកអ្នកទៅទស្សនាវត្តស្លែងចាស់ដែល​គេទើបបានកសាងឡើងវិញតាមរចនបទខ្មែរបុរាណដ៏ស្រស់ស្អាតបំផិតនៅដែនដីកម្ពុជាក្រោមនាពេលបច្ចុប្បន្ន។
  • លោកអ្នកបន្តដំណើរទៅទស្សនាសាលាវិទ្យាល័យបាលី។
  • នៅក្នុងសាលាបាលីនេះ មានព្រះសង្ឃជាច្រើនអង្គដែលនិមន្តមកពីស្រុកផ្សេងៗក្នុងខេត្តព្រះត្រពាំង ដើម្បីសិក្សាភាសាបាលី ខ្មែរ វៀតណាម និងអង់គ្លេស។
  • លោកអ្នកបន្តដំណើរទៅទស្សនាសារមន្ទីរខ្មែរ វត្តអង្គនិងរមណីយដ្ឋានស្រះគូ។
  • ដំណើរទស្សនាចុងក្រោយរបស់លោកអ្នកនៅពេលព្រឹកនេះ គឺដើមឈើទាល ដែលបានដាំបញ្ច្រះចុងនៅឆ្នាំ ១៨៤០ ដោយវីរបុរសខ្មែរក្រោមឈ្មោះលោកឧកញ៉ា សើង គុយ។
  • លោកអ្នកទទួលទានអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានក្នុងស្រុកក្នុងទីក្រុងត្រាវិញ។
  • បន្ទាប់ពីទទួលទានអាហារថ្ងៃត្រង់រួច លោកអ្នកបន្តដំណើរទៅទស្សនាវត្តពោធិសាលរាជកំពង់ ដែលស្ថិតនៅក្នុងខេត្តព្រះត្រពាំង។
  • បន្ទាប់ពីនោះអ្នកបើកបរជូនលោកអ្នកទៅកាន់ទីក្រុង Can Tho​​​ (ខេត្តព្រែកឬស្សី)។
  • ពេលលោកអ្នកធ្វើដំណើរទៅដល់ទីក្រុងព្រែកឬស្សីនិងទទួលបន្ទប់សណ្ឋាគារ និងសម្រាកលំហែកាយ។
  • លោកអ្នកទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានក្នុងស្រុក និងគេងមួយយប់នៅទីក្រុង Can Tho (ខេត្តព្រែកឬស្សី)។

  • ម៉ោង ០៧:០០ ព្រឹក: ទទួលទានអាហារពេលព្រឹកនៅសណ្ឋាគារ។
  • អ្នកបើកបរជូនលោកអ្នកទៅកាន់កំពង់ផែជិះទូកឈើទៅទស្សនាផ្សារអណ្ដែត Cai Rang ដើម្បីស្វែងយល់ពីជីវិភាព និងសកម្មភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់ដែលធ្វើពាណិជ្ជកម្ម និងរស់នៅតាមដងទន្លេ។
  • បន្ទាប់មក លោកអ្នកទៅទស្សនាចម្ការផ្លែឈើ និងផ្សារ An Binh។
  • បន្ទាប់ពីនោះ អ្នកបើកបរជូនលោកអ្នកទៅទស្សនាវត្តពោធិសំរោងតាមដងផ្លូវទៅកាន់ទីក្រុង Chau Doc (ទីក្រុងមាត់ជ្រូក)។
  • លោកអ្នកទទួលទានអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានក្នុងស្រុកក្នុងទីក្រុង Long Xuyen (ខេត្តបារាច)។
  • ក្រោយពីទទួលទានអាហាររួច លោកអ្នកបន្តដំណើរទៅទស្សនាទីក្រុងបុរាណអូរកែវ(Oc Eo)។
  • ជាច្រើនសតវត្សមុន អូរកែវ គឺដូចជាកំពង់ផែព្រៃនគរ នាសម័យបច្ចុប្បន្ន ទាំងកំពង់ផែ និងមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោកនៃដីសណ្ដទន្លេមេគង្គ (ដែនដីកម្ពុជាក្រោម)។ ក្នុងអំឡុងសតវត្សទី ១ ដល់ទី ៦ នៃគ.ស. ជាសម័យដែលកម្ពុជាក្រោម និងកម្ពុជាខាងត្បូងស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាណាចក្រហ្វូណន ហើយកម្ពុជាបានទទួលឥទ្ធិពលពីឥណ្ឌា។ អូរកែវ គឺជាទីក្រុងពាណិជ្ជកម្មដ៏សំខាន់មួយនៅក្នុងសម័យនោះ។
  • បន្ទាប់មកទៀត លោកអ្នកបន្តដំណើរទៅកាន់ទីក្រុងមាត់ជ្រូក។
  • ទៅដល់ទីក្រុងមាត់ជ្រូក លោកអ្នកទទួលបន្ទប់សណ្ឋាគារ និងសម្រាកលំហែកាយ។
  • លោកអ្នកទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានក្នុងស្រុក និងគេងមួយយប់នៅទីក្រុងមាត់ជ្រូក។

  • ម៉ោង ០៧:០០ ព្រឹក: ទទួលទានអាហារពេលព្រឹកនៅសណ្ឋាគារ។
  • អ្នកបើកបរជូនលោកអ្នកទៅកាន់កំពង់ផែដើម្បីជិះទូកឈើទៅទស្សនាកសិដ្ឋានចិញ្ចឹមត្រី ភូមិចាមនិងព្រែកជីកប្រវត្តិសាស្ត្រ Vinh Te។
  • ការកសាងព្រែកជីក Vinh Te បានចាប់ផ្តើមនៅឆ្នាំ ១៨១៩ ក្នុងសម័យរាជវង្សង្វៀន ដែលជាសម័យមួយដែលគេបានមើលឃើញការពង្រីក និងការបង្រួបបង្រួមរដ្ឋវៀតណាមយ៉ាងសំខាន់ក្នុងសម័យស្តេច Trinh និង Nguyen។ ជាពិសេស តំបន់ខ្មែរនៅសៀមរាប បាត់ដំបង ជួរភ្នំក្រវាញ ឆ្នេរសមុទ្រភាគខាងត្បូង និងពាមមាស គឺជាទីតាំងប្រកួតប្រជែងដើម្បីការគ្រប់គ្រងរបស់សៀម និងវៀតណាម។ បន្ទាប់ពីការកសាងព្រែក Thoai Ha អធិរាជ Gia Long នៃរាជវង្សង្វៀន បានបញ្ជាឱ្យជនជាតិវៀតណាមឈ្មោះ Nguyen Van Thoai ជីកព្រែកថ្មីមួយតាមព្រំដែនកម្ពុជា-វៀតណាមសព្វថ្ងៃនេះ។ ព្រះរាជក្រឹត្យរបស់ព្រះចៅអធិរាជបានមានបន្ទូលថា «គម្រោងជីកព្រែកនេះពិបាកណាស់ ប៉ុន្តែតួនាទីរបស់វាក្នុងការរក្សាសន្តិសុខជាតិ និងការពារជាតិរបស់យើងមិនតូចទេ យើងគួរតែទទួលយកភាពលំបាកដើម្បីកូនចៅរបស់យើងបានផលប្រយោជន៍»។ ទន្ទឹមនិងព្រែកផ្សេងទៀតដែលបានកសាងនៅដើមសតវត្សទី ១៩ ព្រែកជីក Vinh Te បានជួយសម្រួលដល់ការរីកចម្រើនរបស់រដ្ឋវៀតណាមចូលទៅក្នុងទឹកដីកម្ពុជាក្រោម ដែលជាបូរណភាពទឹកដីរបស់ខ្មែរ តាមរយៈការគាំទ្រទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការការពារជាតិ។
  • បន្ទាប់ពីនោះ អ្នកបើកបរជូនលោកអ្នកទៅទស្សនាវត្តលោកយាយម៉ៅ (Lady Temple) និងផ្នូររបស់វីរបុរសវៀតណាមឈ្មោះ Thoai Ngoc Hau។
  • ជាចុងក្រោយ អ្នកបើកបរជូនលោកអ្នកធ្វើដំណើរទៅកាន់ច្រកព្រំដែនTinh Bien បញ្ចប់សេវាកម្មដំណើរកម្សាន្ត។
  • លោកអ្នកធ្វើបែបបទបោះត្រាចេញពីវៀតណាម និងបោះត្រាចូលទៅខ្មែរវិញ ហើយឡានរងចាំលោកអ្នកនៅព្រំដែនខាងខ្មែរ។ ក្រោយពីលោកអ្នកបានធ្វើបែបបទរួចហើយ ឡាននឹងជូនលោកអ្នកធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញ។ ពេលលោកអ្នកធ្វើដំណើរមកដល់ទីតាំងទទួលភ្ញៀវដំបូងនៅទីក្រុងភ្នំពេញ គឺបញ្ចប់កម្មវិធីដំណើរកម្សាន្ត។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការមកកាន់ប្រទេសវៀតណាម និងចំពោះការប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនយើងខ្ញុំ! យើងខ្ញុំសូមជូនពរឱ្យលោកអ្នកធ្វើដំណើរត្រឡប់ទៅផ្ទះវិញប្រកបដោយសុវត្ថិភាព!

Trip Includes

ដំណើរកម្សាន្តរួមមាន:

  • ការធានារ៉ាប់រងទេសចរណ៍នៅក្នុងប្រទេសវៀតណាម
  • កន្លែងស្នាក់នៅគ្រែភ្លោះ ឬគ្រែពីរដោយឡែក
  • មគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាអង់គ្លេស ឬភាសាខ្មែរ
  • ធ្វើដំណើរដោយរថយន្តឯកជន / ឡានតូច / ឡានធំ
  • ទឹកត្រជាក់ កន្សែងត្រជាក់ ០២ ដប/នាក់/ថ្ងៃ
  • ថ្លៃសំបុត្រចូលទស្សនារម្មណីយដ្ឋានទេសចរណ៍នាៗ
  • សេវាកម្មទូកឈើ
  • អាហារ៖ ព្រឹក, ថ្ងៃត្រង់, ល្ងាច
  • ព័ត៌មានបន្ថែមការធ្វើដំណើរជាក្រុម៖ លុយថិបសម្រាប់មគ្គុទ្ទេសក៍ក្នុងតំបន់ និងអ្នកបើកបរ ៤ ដុល្លារ/ថ្ងៃ/មនុស្សម្នាក់
  • ព័ត៌មានបន្ថែមការធ្វើដំណើរជាឯកជន៖ លុយថិបសម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍១០ ដុល្លារ/ថ្ងៃ/មនុស្សម្នាក់ និងអ្នកបើកបរ ៥ ដុល្លារ/ថ្ងៃ/មនុស្សម្នាក់

Trip Excludes

ដំណើរកម្សាន្តមិនរួមបញ្ចូល:

  • ការធានារ៉ាប់រងទេសចរណ៍ អន្តរជាតិ
  • សំបុត្រយន្តហោះក្នុងស្រុក និងអន្តរជាតិ
  • ទិដ្ឋាការទៅកាន់ប្រទេសវៀតណាម និងកម្ពុជា
  • ទូរស័ព្ទ អ៊ីនធឺណិត សេវាបោកអ៊ុត
  • ការចំណាយផ្ទាល់ខ្លួន

Gallery

Reviews

There are no reviews yet.

Be the first to review “ដំណើរកម្សាន្តនៅទីក្រុងព្រៃនគរនិងដែនដីសណ្ដទន្លេមេគង្គ CODE VN: 04”

Booking

Please wait...

FAQ

No Details Found