ដំណើរកម្សាន្តនៅទីក្រុងព្រៃនគរនិងដែនដីសណ្ដទន្លេមេគង្គ CODE V: 01
Trip code :
WT-CODE 2564
From
$308.00
Overview
លក្ខខណ្ឌកក់ដំណើរកម្សាន្ត:
- បន្ទាប់ពីបានបញ្ជាក់ការកក់ដំណើរកម្សាន្ត លោកអ្នកត្រូវផ្ទេរប្រាក់ ៧០% នៃតម្លៃទេសចរណ៍សរុបជាមុន។
- មុនពេលមកដល់ ១៥ ថ្ងៃធ្វើការ លោកអ្នកត្រូវផ្ទេរប្រាក់ដែលនៅសល់ ៣០% នៃថ្លៃដំណើរកម្សាន្ត។ បើមិនដូច្នោះទេ ក្រុមហ៊ុននឹងមិនធានាការកក់ដំណើរកម្សាន្តរបស់លោកអ្នកទេ។
គោលការណ៍សម្រាប់កុមារ:
- ក្មេងអាយុពី ២ ទៅ ៥ ឆ្នាំ គិត ៥០% នៃតម្លៃសំបុត្រសម្រាប់មនុស្សពេញវ័យ
- ក្មេងអាយុពី ៦ ទៅ ១១ ឆ្នាំ គិត ៧០% នៃតម្លៃសំបុត្រសម្រាប់មនុស្សពេញវ័យ
- កុមារចាប់ពីអាយុ ១២ ឆ្នាំឡើង គិត ១០០% ដូចតម្លៃសំបុត្រមនុស្សពេញវ័យ
ចំណាំសំខាន់:
រាល់ភ្ញៀវទេសចរអន្តរជាតិដែលមកលេងប្រទេសវៀតណាម ឬកម្ពុជា លិខិតឆ្លងដែនរបស់លោកអ្នកត្រូវមានសុពលភាពយ៉ាងតិច ៦ ខែ និងមានទំព័រទទេគ្រប់គ្រាន់សម្រាប់បោះត្រា។
Trip Outline
No details found.
Itineraries
- ម៉ោង ៥:០០ ព្រឹក៖ ទទួលភ្ញៀវនៅទីក្រុងភ្នំពេញ រួចចេញដំណើរទៅច្រកព្រំដែនអន្តរជាតិបាវិត។
- ម៉ោង ៩:០០ ព្រឹក៖ ទៅដល់ព្រំដែន ទទួលទានអាហារពេលព្រឹកដែលរៀបចំដោយក្រុមហ៊ុន។
- បន្ទាប់ពីអាហារពេលព្រឹក៖ ធ្វើបែបបទចេញពីកម្ពុជា និងចូលទៅប្រទេសវៀតណាម។
- មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបើកបររង់ចាំនៅព្រំដែនវៀតណាម។
- បន្តដំណើរទៅទស្សនាផ្លូវរូងក្រោមដីCu Chi Tunnel ដែលមានប្រព័ន្ធរូងក្រោមដីជាង ២៥០ គីឡូម៉ែត្រ ជាយុទ្ធសាស្រ្តចម្បាំងដ៏សំខាន់។
- បន្ទាប់ពីទស្សនាផ្លូវរូងក្រោមដីគូជី៖ លោកអ្នកបន្តដំណើរទៅកាន់ទីក្រុងហូជីមិញ (ទីក្រុងព្រៃនគរ)។
- លោកអ្នកទទួលទានអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានក្នុងស្រុកក្នុងទីក្រុងហូជីមិញ។
- ពេលរសៀល៖ លោកអ្នកទស្សនាវិមាននរោត្តម ដែលបានកសាងឆ្នាំ ១៨៦៨ ។
- បន្តទស្សនា៖ វិហារកាតូលិក មជ្ឈមណ្ឌលប្រៃសណីយ៍ សណ្ឋាគារបុរាណ និងអាគារមហោស្រពបុរាណ។
- បន្ទាប់មក៖ អ្នកបើកបរជូនលោកអ្នកទៅកាន់សណ្ឋាគារដើម្បីទទួលបន្ទប់ និងសម្រាកលំហែកាយ។
- លោកអ្នកទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានក្នុងស្រុក និងគេងមួយយប់នៅទីក្រុងព្រៃនគរ។
- ម៉ោង ៧:០០ ព្រឹក៖ ទទួលទានអាហារពេលព្រឹក។
- អ្នកបើកបរជូនដំណើរលោកអ្នកទៅកាន់ទីរួមស្រុក Cai Be។
- ពេលទៅដល់កំពង់ផែកៃបេ៖ ជិះទូកឈើទៅទស្សនាផ្សារអណ្ដែត Cai Be។
- បន្តទស្សនារោងចក្រផលិតផលិតផលតាមផ្ទះ មានដូចជាស្ករគ្រាប់ ស្រាស នំក្រៀប និងពោតលីងជាដើម។
- បន្តជិះទូកសំប៉ានចូលជ្រៅក្នុងចម្ការផ្លែឈើដ៏ស្រស់ត្រជាក់។
- បន្តដំណើរតាមទូកឈើតាមដងទន្លេមេគង្គទៅកាន់ផ្ទះសំណាក់ ដែលអាហារថ្ងៃត្រង់នឹងត្រូវបានរៀបចំនៅចំកណ្តាលចម្ការផ្លែឈើ។
- បន្ទាប់ពីអាហារថ្ងៃត្រង់៖ រីករាយជាមួយតន្ត្រីប្រជាប្រិយវៀតណាមសំដែងដោយសិល្បករក្នុងតំបន់ និងទទួលទានផ្លែឈើតាមរដូវ។
- ទូកឈើជូនដំណើរលោកអ្នកទៅកាន់កំពង់ផែ Vinh Long(ខេត្តឡុងហោ)។
- ពេលទៅដល់កំពង់ផែ៖ ឡើងឡានបន្តដំណើរទៅកាន់ទីក្រុង Can Tho (ខេត្តព្រែកឬស្សី)។
- ពេលទៅដល់ទីក្រុង Can Tho ៖ ទស្សនាវត្តមុនីរាង្សីដែលស្ថិតនៅកណ្តាលទីក្រុងព្រែកឬស្សី។
- បន្ទាប់មក៖ អ្នកបើកបរជូនលោកអ្នកទៅកាន់សណ្ឋាគារ ទទួលបន្ទប់ និងសម្រាកលំហែកាយ។
- លោកអ្នកទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានក្នុងស្រុក និងគេងមួយយប់នៅទីក្រុង Can Tho។
- ម៉ោង ៧:០០ ព្រឹក៖ ទទួលទានអាហារពេលព្រឹក។
- អ្នកបើកបរជូនលោកអ្នកទៅកំពង់ផែ ជិះទូកឈើទៅទស្សនាផ្សារអណ្ដែតCai Rang និងចម្ការផ្លែឈើ។
- បន្ទាប់មក៖ អ្នកបើកបរជូនលោកអ្នកទៅទស្សនាផ្សាអានបិន។
- លោកអ្នកបន្តដំណើរទៅកាន់ទីក្រុង Chau Doc (ខេត្ត មាត់ជ្រូក)។
- លោកអ្នកទទួលទានអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានក្នុងស្រុកនៅទីក្រុង Long Xuyen (ខេត្តបារាច)។
- បន្ទាប់ពីអាហារថ្ងៃត្រង់៖ លោកអ្នកនឹងបន្តដំណើរទៅទស្សនារាជធានីបុរាណអូរកែវ(Oc Eo)។ អូរកែវ គឺជាទីក្រុងបុរាណ មានកំពង់ផែ និងមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់នៅអាស៊ីអាគ្នេយ៍ និងតំបន់ដីសណ្ដទន្លេមេគង្គ ចាប់ពីសតវត្សទី ១ ដល់ទី ៦ នៃគ.ស. ក្នុងសម័យអាណាចក្រហ្វូណន។
- បន្ទាប់មក៖ អ្នកបើកបរជូនលោកអ្នកទៅកាន់ទីក្រុងមាត់ជ្រូក។
- ពេលទៅដល់ទីក្រុងមាត់ជ្រូក៖ លោកអ្នកទទួលបន្ទប់សណ្ឋាគារ និងសម្រាកលំហែកាយ។
- លោកអ្នកទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានក្នុងស្រុក និងគេងមួយយប់នៅទីក្រុងមាត់ជ្រូក។
- ម៉ោង ៧:០០ ព្រឹក៖ ទទួលទានអាហារពេលព្រឹក។
- អ្នកបើកបរជូនលោកអ្នកទៅកាន់កំពង់ផែ ជិះទូកឈើទៅទស្សនាកសិដ្ឋានចិញ្ចឹមត្រី ភូមិចាម និងព្រែកជីកប្រវត្តិសាស្ត្រ Vinh Te។
- ព្រែកជីក Vinh Te បានកសាងនៅឆ្នាំ ១៨១៩ ក្នុងរាជវង្សង្វៀន ដែលជាសម័យពង្រីក និងបង្រួបបង្រួមរដ្ឋវៀតណាម។
- ព្រែកជីកនេះបានជួយសម្រួលដល់ការរីកចម្រើនរបស់រដ្ឋវៀតណាមចូលទៅក្នុងទឹកដីកម្ពុជាក្រោម។
- បន្ទាប់មក៖ លោកអ្នកបន្តដំណើរទៅទស្សនាវត្តលោកយាយម៉ៅ និងផ្នូរវីរបុរសវៀតណាមឈ្មោះThoai Ngoc Hau។
- បន្ទាប់មក៖ អ្នកបើកបរជូនលោកអ្នកទៅកាន់ច្រកព្រំដែនTinh Bien ដើម្បីធ្វើបែបបទចេញពីវៀតណាម និងចូលទៅកម្ពុជាវិញ។
- ឡានរង់ចាំនៅព្រំដែនខាងកម្ពុជា។
- បន្ទាប់ពីធ្វើបែបបទរួច៖ ឡាននឹងជូនដំណើរលោកអ្នកត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញ។
- ទៅដល់ទីតាំងទទួលភ្ញៀវដំបូងនៅទីក្រុងភ្នំពេញ ជាការបញ្ចប់កម្មវិធីដំណើរកម្សាន្ត។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការមកទស្សនាប្រទេសវៀតណាម និងចំពោះការប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនយើងខ្ញុំ។ យើងខ្ញុំសូមជូនពរលោកអ្នកធ្វើដំណើរត្រឡប់ទៅផ្ទះវិញប្រកបដោយសុវត្ថិភាព!
Trip Includes
ដំណើរកម្សាន្តរួមមាន:
- កន្លែងស្នាក់នៅគ្រែភ្លោះ ឬគ្រែពីរដោយឡែក
- មគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាអង់គ្លេស ឬភាសាខ្មែរ
- ការធានារ៉ាប់រងទេសចរណ៍នៅក្នុងប្រទេសវៀតណាម
- ឡានផ្ទាល់ខ្លួន / ឡានតូច / ឡានធំ
- សេវាកម្មទូកឈើ
- ថ្លៃចូលទស្សនានៅអារម្មណីយដ្ឋានទេសចរណ៍ផ្សេងៗ
- អាហារ៖ B=អាហារពេលព្រឹក L=អាហារថ្ងៃត្រង់ D=អាហារពេលល្ងាច
- ទឹកត្រជាក់ កន្សែងត្រជាក់ ០២ ដប/នាក់/ថ្ងៃ
- លុយថិបសម្រាប់មគ្គុទ្ទេសក៍ក្នុងតំបន់ និងអ្នកបើកបរ៖ ៤ ដុល្លារ/មនុស្សម្នាក់/ថ្ងៃ សម្រាប់ដំណើរកម្សាន្តជាក្រុម
- លុយថិបសម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍១០ដូល្លារ/ថ្ងៃ/មនុស្សម្នាក់ និងអ្នកបើកបរ៥ដុល្លារ/ថ្ងៃ/មនុស្សម្នាក់ សម្រាប់ភ្ញៀវក្រុមតូច
Trip Excludes
ដំណើរកម្សាន្តមិនរួមបញ្ចូល:
- ការធានារ៉ាប់រងទេសចរណ៍អន្តរជាតិ
- សំបុត្រយន្តហោះក្នុងស្រុក និងអន្តរជាតិ
- ទិដ្ឋាការទៅកាន់ប្រទេសវៀតណាម និងកម្ពុជា
- ទូរស័ព្ទ អ៊ីនធឺណិត សេវាបោកអ៊ុត
- ការចំណាយផ្ទាល់ខ្លួន
Gallery
Reviews
Booking
Please wait...
FAQ
No Details Found

There are no reviews yet.