ដំណើរកម្សាន្តនៅទីក្រុងព្រៃនគរនិងដែនដីសណ្ដទន្លេមេគង្គ CODE VN: 02

  • Trip Types
    No Trip Type
  • Activities
    No Activities
  • Group size
    2 Min - 25 Max
  • Reviews
  • Trip Duration
    5 Day(s) 4 Night(s)
Trip code :WT-CODE 2570
From $319.00

Overview

លក្ខខណ្ឌកក់ដំណើរកម្សាន្ត:

  • បន្ទាប់ពីបានបញ្ជាក់ការកក់ដំណើរកម្សាន្ត លោកអ្នកត្រូវផ្ទេរប្រាក់ ៧០% នៃតម្លៃទេសចរណ៍សរុបជាមុន។
  • មុនពេលមកដល់ ១៥ ថ្ងៃធ្វើការ លោកអ្នកត្រូវផ្ទេរប្រាក់ដែលនៅសល់ ៣០% នៃថ្លៃដំណើរកម្សាន្ត។ បើមិនដូច្នោះទេ ក្រុមហ៊ុននឹងមិនធានាការកក់ដំណើរកម្សាន្តរបស់លោកអ្នកទេ។

គោលការណ៍សម្រាប់កុមារ:

  • ក្មេងអាយុពី ២ ទៅ ៥ ឆ្នាំ គិត ៥០% នៃតម្លៃសំបុត្រសម្រាប់មនុស្សពេញវ័យ
  • ក្មេងអាយុពី ៦ ទៅ ១១ ឆ្នាំ គិត ៧០% នៃតម្លៃសំបុត្រសម្រាប់មនុស្សពេញវ័យ
  • កុមារចាប់ពីអាយុ ១២ ឆ្នាំឡើង គិត ១០០% ដូចតម្លៃសំបុត្រមនុស្សពេញវ័យ

ចំណាំសំខាន់:

រាល់ភ្ញៀវទេសចរអន្តរជាតិដែលមកលេងប្រទេសវៀតណាម ឬកម្ពុជា លិខិតឆ្លងដែនរបស់លោកអ្នកត្រូវមានសុពលភាពយ៉ាងតិច ៦ ខែ និងមានទំព័រទទេគ្រប់គ្រាន់សម្រាប់បោះត្រា។

 

Trip Outline

No details found.

Itineraries

  • ម៉ោង ៥:០០ ព្រឹក: ទទួលភ្ញៀវនៅទីក្រុងភ្នំពេញ រួចចេញដំណើរទៅកាន់ច្រកព្រំដែនអន្តរជាតិបាវិត។
  • ម៉ោង ៩:០០ ព្រឹក: ទៅដល់ព្រំដែន ទទួលទានអាហារពេលព្រឹកដែលរៀបចំដោយក្រុមហ៊ុន។
  • បន្ទាប់ពីអាហារពេលព្រឹក: ធ្វើបែបបទចេញពីកម្ពុជា និងចូលប្រទេសវៀតណាម ។
  • មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបើកបររង់ចាំនៅព្រំដែនវៀតណាម។
  • អ្នកបើកបរនឹងជូនដំណើរលោកអ្នកទៅទស្សនាផ្លូវរូងក្រោមដី Cu Chi Tunnel ។ ប្រព័ន្ធរូងក្រោមដីនេះមានប្រវែងជាង ២៥០ គីឡូម៉ែត្រ និងជាយុទ្ធសាស្រ្តចម្បាំងដ៏សំខាន់។
  • បន្ទាប់ពីទស្សនាផ្លូវរូងក្រោមដីគូជី: លោកអ្នកបន្តដំណើរទៅកាន់ទីក្រុងហូជីមិញ (ទីក្រុងព្រៃនគរ)។
  • លោកអ្នកទទួលទានអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានក្នុងស្រុកក្នុងទីក្រុងហូជីមិញ។
  • ពេលរសៀល: លោកអ្នកនឹងទស្សនាវិមានឯករាជ្យ ឬ វិមាននរោត្តម ដែលបានសាងសង់ក្នុងឆ្នាំ ១៨៦៨។
  • បន្តទស្សនាវិហារកាតូលិក មជ្ឈមណ្ឌលប្រៃសណីយ៍ សណ្ឋាគារបុរាណ អាគារមហោស្រពបុរាណ។
  • បន្ទាប់មក៖ អ្នកបើកបរជូនលោកអ្នកទៅសណ្ឋាគារសម្រាប់ទទួលបន្ទប់ និងសម្រាកលំហែកាយ។
  • លោកអ្នកទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានក្នុងស្រុក និងគេងមួយយប់នៅទីក្រុងព្រៃនគរ។

  • ម៉ោង ៧:០០ ព្រឹក: ទទួលទានអាហារពេលព្រឹក។
  • អ្នកបើកបរជូនដំណើរលោកអ្នកទៅកាន់ដីសណ្ដទន្លេមេគង្គ (កម្ពុជាក្រោម)។
  • តាមផ្លូវទៅផ្សារអណ្ដែត Cai Be លោកអ្នកនឹងឈប់ទស្សនាវត្ត Vinh Trangនៅទីក្រុង My Tho (ខេត្តមេស)។
  • លោកអ្នកបន្តដំណើរទៅកាន់ទីរួមស្រុក Cai Be។
  • ពេលទៅដល់កំពង់ផែកៃបេ៖ លោកអ្នកជិះទូកឈើទៅទស្សនាផ្សារអណ្ដែត Cai Be ដែលជាផ្សារអណ្ដែតដ៏ល្បីល្បាញទីពីរនៅតំបន់ដីសណ្ដទន្លេមេគង្គ។
  • លោកអ្នកបន្តទស្សនារោងចក្រផលិតផលិតផលតាមផ្ទះ មានដូចជា ស្ករគ្រាប់ ស្រាស នំក្រៀប និងពោតលីងជាដើម។
  • លោកអ្នកបន្តជិះទូកសំប៉ានចូលជ្រៅក្នុងចម្ការផ្លែឈើដ៏ស្រស់ត្រជាក់។
  • លោកអ្នកបន្តដំណើរតាមទូកឈើតាមដងទន្លេមេគង្គទៅកាន់ផ្ទះសំណាក់ ដែលអាហារថ្ងៃត្រង់នឹងត្រូវបានរៀបចំនៅចំកណ្តាលចម្ការផ្លែឈើ។
  • រីករាយជាមួយតន្ត្រីប្រជាប្រិយវៀតណាមសំដែងដោយសិល្បករក្នុងតំបន់ និងទទួលទានផ្លែឈើតាមរដូវ។
  • ទូកឈើជូនដំណើរលោកអ្នកទៅកាន់កំពង់ផែ Vinh Long (ឡុងហូរ)។
  • ពេលទៅដល់កំពង់ផែ៖ លោកអ្នកឡើងឡានបន្តដំណើរទៅកាន់ទីក្រុង Can Tho (ខេត្តព្រែកឬស្សី)។
  • ពេលទៅដល់ទីក្រុងកឹងធើ៖ លោកអ្នកទស្សនាវត្តមុនីរាង្សីដែលស្ថិតនៅកណ្តាលទីក្រុងព្រែកឬស្សី។
  • បន្ទាប់មក៖ អ្នកបើកបរជូនលោកអ្នកទៅកាន់សណ្ឋាគារ ទទួលបន្ទប់ និងសម្រាកលំហែកាយ។
  • លោកអ្នកទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានក្នុងស្រុក និងគេងមួយយប់នៅទីក្រុង Can Tho។

  • ម៉ោង ៧:០០ ព្រឹក: ទទួលទានអាហារពេលព្រឹក។
  • អ្នកបើកបរជូនលោកអ្នកទៅកំពង់ផែ ជិះទូកឈើទៅទស្សនាផ្សារអណ្ដែត Cai Rang ដើម្បីស្វែងយល់ពីជីវិត និងសកម្មភាពពាណិជ្ជកម្មរបស់ប្រជាជនក្នុងតំបន់។
  • លោកអ្នកបន្តទស្សនាចម្ការផ្លែឈើ និងភ្លក់ផ្លែឈើតាមរដូវ។
  • បន្ទាប់មក៖ អ្នកបើកបរជូនលោកអ្នកទៅទស្សនាផ្សារក្នុងស្រុក An Binh។
  • លោកអ្នកទទួលទានអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានក្នុងស្រុកនៅទីក្រុង Can Tho។
  • បន្ទាប់ពីអាហារថ្ងៃត្រង់៖ លោកអ្នកបន្តដំណើរទៅកាន់ទីក្រុង Soc Trang (ខេត្តឃ្លាំង)។
  • ពេលទៅដល់ទីក្រុងសុកត្រាំង៖ លោកអ្នកនឹងស្វែងយល់អំពីវប្បធម៌ខ្មែរកម្ពុជាក្រោម និងពិធីបុណ្យនានា ជាពិសេសនៅវត្តឃ្លាំង ដែលមានពិធីបុណ្យសាសនាដល់ប្រាំពីរបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។
  • នៅវត្តឃ្លាំង លោកអ្នកអាចសួរសុខទុក្ខ និងសំណេះសំណាលជាមួយព្រះសង្ឃអំពីព្រះពុទ្ធសាសនានៅដែនដីកម្ពុជាក្រោម។
  • ក្រោយពីទស្សនាវត្តឃ្លាំង៖ អ្នកបើកបរជុនលោកអ្នកទៅកាន់សណ្ឋាគារដើម្បីទទួលបន្ទប់ និងសម្រាកលំហែកាយ។
  • លោកអ្នកទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានក្នុងស្រុក និងគេងមួយយប់នៅទីក្រុង Soc Trang (ខេត្តឃ្លាំង)។

  • ម៉ោង ៧:០០ ព្រឹក: ទទួលទានអាហារពេលព្រឹក។
  • អ្នកបើកបរជូនលោកអ្នកទៅទស្សនាវត្តសំរោងដែលមានរូបព្រះពុទ្ធបរិនិព្វានដ៏ធំបំផុតនៅដែនដីកម្ពុជាក្រោម។​ លោក​អ្នកនឹងបន្តដំណើរទស្សនាសារមន្ទីរខ្មែរខេត្តឃ្លាំង។ ​បន្ទាប់មកអ្នកបើកបរនឹងជូនលោកអ្នកទៅទស្សនាវត្តសិរីតេជោមាហាទប់ ដែលមានសត្វជ្រឹងរាប់ពាន់ក្បាលទំនៅលើដើមឈើជុំវិញវត្ត។
  • លោកអ្នកនឹងបន្តដំណើរទៅកាន់ទីក្រុង Chau Doc (ខេត្តមាត់ជ្រូក)។
  • លោកអ្នកទទួលទានអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានក្នុងស្រុកនៅទីក្រុង Long Xuyen (ខេត្តបារាច)។
  • បន្ទាប់ពីអាហារថ្ងៃត្រង់៖ លោកអ្នកបន្តដំណើរទៅទស្សនារាជធានីបុរាណអូរកែវ (Oc Eo)។ អូរកែវ គឺជាទីក្រុងបុរាណ កំពង់ផែ និងមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់នៅអាស៊ីអាគ្នេយ៍ និងតំបន់ដីសណ្ដទន្លេមេគង្គ ចាប់ពីសតវត្សទី ១ ដល់ទី ៦ នៃគ.ស. ក្នុងសម័យអាណាចក្រហ្វូណន ដែលកម្ពុជាស្ថិតនៅក្រោមឥទ្ធិពលឥណ្ឌា។
  • បន្ទាប់មក៖ អ្នកបើកបរជូនលោកអ្នកទៅកាន់ទីក្រុងមាត់ជ្រូក។
  • ពេលទៅដល់ទីក្រុងមាត់ជ្រូក៖ ទទួលបន្ទប់សណ្ឋាគារ និងសម្រាកលំហែកាយ។
  • លោកអ្នកទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានក្នុងស្រុក និងគេងមួយយប់នៅទីក្រុងមាត់ជ្រូក។

  • ម៉ោង ៧:០០ ព្រឹក: ទទួលទានអាហារពេលព្រឹក។
  • អ្នកបើកបរជូនលោកអ្នកទៅកំពង់ផែ ជិះទូកឈើទៅទស្សនាកសិដ្ឋានចិញ្ចឹមត្រី ភូមិចាមនិងព្រែកជីកប្រវត្តិសាស្ត្រ Vinh Te។ ព្រែកជីកប្រវត្តិសាស្ត្រ Vinh Te បានកសាងនៅឆ្នាំ ១៨១៩ ក្នុងរាជវង្សង្វៀន ដែលជាសម័យពង្រីក និងបង្រួបបង្រួមរដ្ឋវៀតណាម។ ព្រែកជីកនេះបានជួយសម្រួលដល់ការរីកចម្រើនរបស់រដ្ឋវៀតណាមចូលទៅក្នុងទឹកដីកម្ពុជាក្រោម។
  • បន្ទាប់មក៖ លោកអ្នកបន្តដំណើរទៅទស្សនាវត្តលោកយាយម៉ៅ និងផ្នូរវីរបុរសវៀតណាមឈ្មោះThoai Ngoc Hau។
  • ជាចុងក្រោយ៖ អ្នកបើកបរជូនលោកអ្នកទៅកាន់ច្រកព្រំដែនTinh Bien ដើម្បីធ្វើបែបបទចេញពីវៀតណាម និងចូលកម្ពុជាវិញ។
  • ឡាននឹងរង់ចាំនៅព្រំដែនខាងកម្ពុជា។
  • បន្ទាប់ពីធ្វើបែបបទរួច៖ ឡានជូនដំណើរលោកអ្នកត្រឡប់មកកាន់ទីក្រុងភ្នំពេញ វិញ។
  • ពេលទៅដល់ទីតាំងទទួលភ្ញៀវដំបូងនៅទីក្រុងភ្នំពេញ ជាការបញ្ចប់កម្មវិធីដំណើរកម្សាន្ត។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការមកទស្សនាប្រទេសវៀតណាម និងចំពោះការប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនយើងខ្ញុំ! យើងខ្ញុំសូមជូនពរលោកអ្នកធ្វើដំណើរត្រឡប់ទៅផ្ទះវិញប្រកបដោយសុវត្ថិភាព!

Trip Includes

ដំណើរកម្សាន្តរួមមាន:

  • ការធានារ៉ាប់រងទេសចរណ៍នៅក្នុងប្រទេសវៀតណាម
  • កន្លែងស្នាក់នៅគ្រែភ្លោះ ឬគ្រែពីរដោយឡែក
  • មគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាអង់គ្លេស ឬភាសាខ្មែរ
  • ធ្វើដំណើរដោយរថយន្តឯកជន / ឡានតូច / ឡានធំ
  • សេវាកម្មទូកឈើ
  • ថ្លៃចូលទស្សនានៅអារម្មណីយដ្ឋានទេសចរណ៍ផ្សេងៗ
  • អាហារ៖ B=អាហារពេលព្រឹក, L=អាហារថ្ងៃត្រង់, D=អាហារពេលល្ងាច
  • ទឹកត្រជាក់ កន្សែងត្រជាក់ ០២ ដប/នាក់/ថ្ងៃ
  • លុយថិបសម្រាប់មគ្គុទ្ទេសក៍ក្នុងតំបន់ និងអ្នកបើកបរ៖ ៤ ដុល្លារ/មនុស្សម្នាក់/ថ្ងៃ សម្រាប់ដំណើរកម្សាន្តជាក្រុមធំ
  • លុយថិបសម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍១០ ដុល្លារ/មនុស្សម្នាក់/ថ្ងៃ និងអ្នកបើកបរ៖ ៥ ដុល្លារ/ថ្ងៃ/មនុស្សម្នាក់ សម្រាប់ដំណើរកម្សាន្តឯកជន

Trip Excludes

ដំណើរកម្សាន្តមិនរួមបញ្ចូល:

  • ការធានារ៉ាប់រងទេសចរណ៍អន្តរជាតិ  
  • សំបុត្រយន្តហោះក្នុងស្រុក និងអន្តរជាតិ
  • ទិដ្ឋាការទៅកាន់ប្រទេសវៀតណាម និងកម្ពុជា
  • ទូរស័ព្ទ អ៊ីនធឺណិត សេវាបោកអ៊ុត
  • ការចំណាយផ្ទាល់ខ្លួន

Gallery

Reviews

There are no reviews yet.

Be the first to review “ដំណើរកម្សាន្តនៅទីក្រុងព្រៃនគរនិងដែនដីសណ្ដទន្លេមេគង្គ CODE VN: 02”

Booking

Please wait...

FAQ

No Details Found